-
Work homepage
-
Overview
We can help you get ready to apply and find the right job for you. We can even help you while you're working.
-
Get ready to work
You can get training, help with CVs and cover letters, and advice for job interviews.
-
Find jobs
Find out what jobs are available, which job is best for you and how you can plan your career.
-
Working
Whether you've just started a job or need some help at work, we've got your back.
-
Lost your job
We'll help you get ready to find a new job and support you while you're between jobs.
-
Start your own business
Get help to plan and set up a successful business or be a self-employed contractor.
-
-
Benefits and payments homepage
-
Overview
Take a look at the range of benefits and payments we have available.
-
Not working
Redundancy, health condition or disability or another reason you can’t work
-
Living expenses
Food, school costs, power, accommodation or other living expenses you need help with
-
Relationship changes
You’ve had a relationship break-up, family breakdown or violent relationship end
-
Health and Disability
Counselling, prescription and GP costs, medical alarms and other costs we can help with
-
Seniors
Travelling overseas, how to apply, payment rates and dates, overseas pensions, income and other info for Seniors
-
Caring
Caring for someone else’s child or someone with a health condition, injury or disability
-
Urgent or unexpected costs
Dental, glasses, car repairs, fridge, washing machine, funeral or other urgent costs you need help with
-
Children
Childcare, school uniforms, stationery, having a baby and other costs if you have children
-
Moving to New Zealand
Payments you can get from us, settling into NZ, overseas pensions and more.
-
Benefits and forms
A-Z list of benefits, forms, benefit rates
-
-
On a benefit homepage
-
Overview
Check out what you need to do when you're getting a benefit or other payment from us.
-
Something's changed
Address, contact details, overseas travel, childcare, relationship or anything else that’s changed.
-
Income
Declare income and income deduction tables
-
Childcare
Change in your childcare situation, continue childcare payments, cohort entry schools and other childcare information
-
Going overseas
Travelling or moving overseas may affect your payments.
-
Re-apply, review or renew
Re-apply for a payment, review circumstances, renew medical certificate and more
-
Payments
Check or stop your payments, payment cards and other information
-
Debt
Check your debt, repayments and other debt information
-
Rights and responsibilities
Our commitment to you, obligations, complaints, benefit fraud and more
-
-
Housing homepage
-
Overview
Find out how we can help you with housing.
-
Nowhere to stay
Get help if you have nowhere to stay right now.
-
Find a house
Find out where to look for private housing, or apply for public (social) housing.
-
Living in your home
Get help with accommodation costs, and advice on any housing issues and public housing tenancies.
-
Moving house
Find out how we can help if you’re moving house.
-
ការផ្លាស់ប្តូររបៀបវាយតម្លៃលើការបង់ថ្លៃស្នាក់នៅ
ចាប់ពីថ្ងៃទី 2 ខែមីនា ឆ្នាំ 2026 តទៅ នឹងមានការផ្លាស់ប្តូរចំពោះរបៀបដែលយើងវាយតម្លៃលើការបង់ថ្លៃស្នាក់នៅ បូករួមទាំងប្រាក់ឧបតម្ថម្ភគេហកិច្ច និងលំនៅដ្ឋានសាធារណៈ (សង្គម) ។
សេចក្តីសង្ខេបអំពីការផ្លាស់ប្តូរ
ចាប់ពីថ្ងៃទី 2 ខែមីនា ឆ្នាំ 2026 តទៅ រាល់ប្រាក់ដែលអ្នកបានទទួលសម្រាប់ថ្លៃស្នាក់នៅ នឹងត្រូវបានរួមបញ្ចូល នៅពេលដែលយើងខ្ញុំ ៖
- គណនាថាតើអ្នកអាចទទួលបានប៉ុន្មានចំពោះប្រាក់ឧបត្ថម្ភគេហកិច្ច (ឧ. ប្រាក់បង្គ្រប់សម្រាប់បង់ថ្លៃស្នាក់នៅ ឬជំនួយបន្ថែមបណ្តោះអាសន្ន) និង
- គណនាថ្លៃជួលផ្ទះដែលអ្នកត្រូវបង់ សម្រាប់ចំណូលពាក់ព័ន្ធនឹងការជួលផ្ទះ (IRR) នៅក្នុងលំនៅដ្ឋានសាធារណៈ ។
បច្ចុប្បន្ននេះ យើងខ្ញុំ ដាក់បញ្ចូលតែប្រាក់ថ្លៃស្នាក់នៅដែលអ្នកទទួលបានពីអ្នកស្នាក់នៅចំនួន 3 នាក់ ឬច្រើនជាងនេះប៉ុណ្ណោះ (លើកលែងតែនេះ គឺជាប្រភពចំណូលចម្បងរបស់អ្នក) ។
ការផ្លាស់ប្តូរនេះ មានន័យថា អ្នកអាចទទួលបានប្រាក់ឧបតម្ថម្ភសម្រាប់គេហកិច្ចរបស់អ្នកក្នុងចំនួនតិចជាងមុន ឬបង់ច្រើនជាងមុន សម្រាប់ចំណូលដែលទាក់ទងនឹងថ្លៃជួលផ្ទះ ។
យើងខ្ញុំ ក៏កំពុងធ្វើការផ្លាស់ប្តូររបៀបដែលយើងគណនាថ្លៃស្នាក់នៅដែលត្រូវបានរាប់បញ្ចូលជាប្រាក់ចំណូលផងដែរ ។ ត្រង់នេះគឺមានន័យថា នៅក្នុងស្ថានភាពខ្លះ ផ្នែកនៃប្រាក់ដែលអ្នកបានទទួលពីការបង់ថ្លៃស្នាក់នៅ អាចត្រូវបានរាប់ជាប្រាក់ចំណូល ។
ប្រាក់ដែលបានទទួលពីការបង់ថ្លៃស្នាក់នៅអាចជា ៖
- ប្រាក់ថ្លៃស្នាក់នៅ និងប្រាក់ថ្លៃអាហារ ដែលថ្លៃអាហារ គឺពិបាកញែកចេញពីប្រាក់ដែលអ្នកបង់ ។ ប្រាក់នេះ ក៏អាចរួមបញ្ចូលថ្លៃសេវាកម្មផ្សេងទៀតផងដែរ ដូចជា ថ្លៃភ្លើង ឬ
- ប្រាក់ដែលបង់ដោយនរណាម្នាក់ដែលរស់នៅក្នុងលំនៅដ្ឋានសាធារណៈ ដែលមិនមាននៅក្នុងកិច្ចព្រមព្រៀងជួល ហើយមិនមែនជាដៃគូរបស់អ្នកជួល ឬកូននៅក្នុងបន្ទុក ។
យើងខ្ញុំកំពុងធ្វើការប្រមូលព័ត៌មានការបង់ប្រាក់ថ្លៃស្នាក់នៅចាប់ពីខែសីហា ឆ្នាំ 2025 ។ ការធ្វើបែបនេះ គឺដើម្បីឲ្យយើងខ្ញុំ មានព័ត៌មានដែលត្រូវការ សម្រាប់បើកប្រាក់ឲ្យអ្នកទទួលឲ្យបានត្រឹមត្រូវ ចាប់ពីថ្ងៃទី 2 ខែមីនា ឆ្នាំ 2026 ។
ការប្រមូលព័ត៌មានការបង់ប្រាក់ថ្លៃស្នាក់នៅ
ចាប់ពីខែសីហា ឆ្នាំ 2025 តទៅ យើងខ្ញុំ នឹងផ្ញើអ៊ីមែល ឬសំបុត្រទៅកាន់មនុស្សមួយចំនួន ដែលទទួលបានប្រាក់ឧបត្ថម្ភគេហកិច្ច ពីយើងខ្ញុំ ឬអ្នកដែលរស់នៅក្នុងលំនៅដ្ឋានសាធារណៈ ។
ប្រាក់ឧបត្ថម្ភគេហកិច្ច រួមបញ្ចូលនូវ ៖
- ប្រាក់បង្គ្រប់សម្រាប់ថ្លៃស្នាក់នៅ
- ជំនួយបន្ថែមបណ្តោះអាសន្ន
- អត្ថប្រយោជន៍ពិសេស
- អត្ថប្រយោជន៍ស្នាក់នៅ សម្រាប់និស្សិតដែលជាឪពុក/ម្តាយតែឯង និង
- ប្រាក់ជំនួយសម្រាប់ការរស់នៅឆ្ងាយពីផ្ទះ ។
ប្រសិនបើអ្នកទទួលបានប្រាក់ថ្លៃស្នាក់នៅ អ្នកនឹងអាចប្រាប់យើងខ្ញុំបានអំពីរឿងនេះតាមអនឡាញ តាមរយៈ MyMSD ឬដោយការបំពេញទម្រង់ជាក្រដាស ។
ព័ត៌មានដែលយើងនឹងប្រមូល
យើងខ្ញុំនឹងសុំព័ត៌មានរបស់អ្នក ដូចជា ៖
- ឈ្មោះ និងអាសយដ្ឋាន
- ព័ត៌មានអំពីថ្លៃស្នាក់នៅ
- ឈ្មោះអ្នកស្នាក់នៅ
- ថ្ងៃ ខែឆ្នាំកំណើតអ្នកស្នា់ក់នៅ បើដឹង
- ព័ត៌មានទំនាក់ទំនងលំអិតរបស់អ្នកស្នាក់នៅ និង
- បរិមាណប្រាក់ថ្លៃស្នាក់នៅ ។
ព័ត៌មានដែលយើងនឹងរក្សាទុកអំពីអ្នកស្នាក់នៅដែលមិនមែនជាអតិថិជនរបស់យើងខ្ញុំ
ប្រសិនបើអ្នកស្នាក់នៅរបស់អ្នក មិនមែនជាអតិថិជនរបស់យើងខ្ញុំ យើងខ្ញុំនឹងរក្សាទុកព័ត៌មានតិចតួចបំផុតអំពីពួកគេ ។ យើងខ្ញុំនឹងរក្សាទុកនូវឈ្មោះ អក្សរដំបូងនៃនាមត្រកូល និងចំនួនទឹកប្រាក់ដែលពួកគេបង់ ។
ចំណុចនេះ គឺអាចជួយឱ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការធ្វើបច្ចុប្បន្នភាពសម្រាប់យើងខ្ញុំ អំពីអ្នកដែលរស់នៅក្នុងគ្រួសាររបស់អ្នក និងបរិមាណទឹកប្រាក់ដែលអ្នកទទួលបានពីពួកគេ ។
យើងខ្ញុំនឹងពិនិត្យមើលថាតើចំនួនទឹកប្រាក់ដែលបង់ដោយអ្នកស្នាក់នៅ ត្រូវគ្នាដែរឬទេ
ប្រសិនបើអ្នកស្នាក់នៅក្នុងផ្ទះអ្នក ក៏បានទទួលប្រាក់ឧបត្ថម្ភសម្រាប់លំនៅដ្ឋានពីយើងខ្ញុំដែរនោះ យើងខ្ញុំនឹងពិនិត្យមើលថាតើបរិមាណទឹកប្រាក់ដែលអ្នកប្រកាស ត្រូវគ្នានឹងទឹកប្រាក់ដែល អ្នកស្នាក់នៅក្នុងផ្ទះរបស់អ្នកបានប្រាប់យើងខ្ញុំដែរឬទេ ។
ប្រសិនបើចំនួនទឹកប្រាក់នេះមិនត្រូវគ្នាទេ យើងខ្ញុំអាចទាក់ទងអ្នក និងអ្នកដែលស្នាក់នៅក្នុងផ្ទះរបស់អ្នក ដើម្បីបញ្ជាក់អំពីចំនួនដែលត្រឹមត្រូវ ។
ប្រសិនបើអ្នកបង់ប្រាក់ថ្លៃស្នាក់នៅ ហើយចំនួនទឹកប្រាក់ថ្លៃស្នាក់នៅ ដែលអ្នកបានប្រាប់យើងខ្ញុំថាអ្នកបានបង់ មានការផ្លាស់ប្តូរ ដោយសារតែការផ្គូផ្គងដែលយើងខ្ញុំបានធ្វើ គឺវាអាចប៉ះពាល់ដល់បរិមាណទឹកប្រាក់ឧបត្ថម្ភគេហកិច្ចរបស់អ្នក ។
យើងខ្ញុំនឹងប្រាប់អ្នកឱ្យដឹងពីបរិមាណទឹកប្រាក់ជំនួយរបស់អ្នក ដែលអ្នកនឹងបានទទួល នៅដើមឆ្នាំក្រោយ
ប្រសិនបើអ្នកទទួលបានប្រាក់ពីការបង់ថ្លៃស្នាក់នៅ យើងខ្ញុំនឹងពិនិត្យមើលទឹកប្រាក់នេះ ហើយនឹងប្រាប់អ្នកឱ្យដឹងនៅក្នុងខែមករា/កុម្ភៈ 2026 ថាតើអត្រាជំនួយថ្មី ដែលអ្នកនឹងទទួលបានមានចំនួនប៉ុន្មាន (ប្រសិនបើមានការផ្លាស់ប្តូរ) ។
ប្រាក់ដែលអ្នកបានទទួល នឹងមិនមានការផ្លាស់ប្តូរ រហូតដល់ខែមីនា ឆ្នាំ 2026 ។
យើងខ្ញុំនឹងធ្វើការផ្លាស់ប្តូរចំពោះការបង់ប្រាក់ចាប់ពីខែមីនា ឆ្នាំ 2026
បើអ្នកទទួលបានប្រា់ក់ពីការបង់ថ្លៃស្នាក់នៅ ៖
- អ្នកអាចទទួលបានប្រាក់ឧបត្ថម្ភគេហកិច្ច តិចជាងមុន ។ បើដូច្នេះមែន ស្ថានភាពនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី 2 ខែមីនា ឆ្នាំ 2026 ។
- អ្នកអាចត្រូវបង់ ច្រើនជាងមុន ចំពោះប្រាក់ចំណូលពាក់ព័ន្ធនឹងការជួលផ្ទះ ។ បើដូច្នេះមែន ស្ថានភាពនេះនឹងចូលជាធរមានបន្ទាប់ពីថ្ងៃទី 2 ខែមីនា ឆ្នាំ 2026 អាចថាចាប់ពីការពិនិត្យមើលឡើងវិញពីការជួលផ្ទះប្រចាំឆ្នាំបន្ទាប់របស់អ្នក ឬនៅពេលដែលស្ថានភាពរបស់អ្នក មានការផ្លាស់ប្តូរ ។
ហេតុអ្វីបានជាយើងខ្ញុំ ធ្វើការផ្លាស់ប្តូរទាំងនេះ
ការផ្លាស់ប្តូរនេះត្រូវបានប្រកាសជាផ្នែកនៃថវិកាឆ្នាំ 2024 ។ វាជួយកាត់បន្ថយលទ្ធភាពនៃការបង់ថ្លៃ MSD ចំពោះថ្លៃស្នាក់នៅដូចគ្នា ច្រើនជាងមួយដង ។ មានន័យថា ក្នុងករណីដែលអ្នកជួល (ឬម្ចាស់ផ្ទះ) និងអ្នកស្នាក់នៅជាមួយ សុទ្ធតែទទួលបានប្រាក់ឧបត្ថម្ភគកេហកិច្ច សម្រាប់ថ្លៃស្នាក់នៅដូចគ្នា ។
ចំណុចនេះ ក៏មានគោលបំណងដោះស្រាយភាពមិនស្របគ្នារវាងវិធីដែលអនុវត្តចំពោះអ្នកជួល និងអ្នកស្នាក់នៅជាមួយ នៅពេលដែលយើងខ្ញុំគណនាថាតើអ្នកអាចទទួលបានប្រាក់ឧបត្ថម្ភគេហកិច្ចចំនួនប៉ុន្មាន និងថ្លៃជួលផ្ទះដែលអ្នកត្រូវបង់ ប្រសិនបើអ្នករស់នៅក្នុងលំនៅដ្ឋានសាធារណៈ
សេចក្តីលំអិតអំពីការផ្លាស់ប្តូរទាំងនេះ
សូមជ្រើសរើសចំណងជើងដែលពាក់ព័ន្ធខាងក្រោម ដើម្បីស្វែងរកព័ត៌មានលម្អិតនៃការផ្លាស់ប្តូរ ។
ប្រាក់ឧបត្ថម្ភគេហកិច្ច
នៅពេលយើងខ្ញុំគណនាប្រាក់ឧបត្ថម្ភគេហកិច្ច ចំណុចមួយដែលយើងខ្ញុំពិនិត្យមើល គឺថាតើអ្នកទទួលបានប្រាក់ពីអ្នកស្នាក់នៅដែរឬទេ ។
បច្ចុប្បន្ននេះ យើងខ្ញុំដាក់បញ្ចូលតែ ប្រាក់ដែលអ្នកទទួលបានពីអ្នកស្នាក់នៅជាមួយចំនួន 3 នាក់ ឬច្រើនជាងនេះ ក្នុងការគណនា (លើកលែងតែនេះ គឺជាប្រភពចំណូលចម្បងរបស់អ្នក) ។
ចាប់ពីថ្ងៃទី 2 ខែមីនា ឆ្នាំ 2026 តទៅ យើងខ្ញុំនឹងដាក់បញ្ចូល 62% នៃប្រាក់ដែលបានទទួលពីអ្នកស្នាក់នៅជាមួយ ទៅក្នុងរូបមន្តសម្រាប់ការគណនា (ប្រាក់ចំនួន 38% ផ្សេងទៀត មិនត្រូវបានរាប់បញ្ចូលទេ ដោយយើងខ្ញុំយល់ថា វាជាថ្លៃអាហារ និងសេវាផ្សេងទៀត) ។ ត្រង់នេះមានន័យថា អ្នកអាចទទួលបានប្រាក់ឧបត្ថម្ភគេហកិច្ចតិចជាងមុន ដោយសារយើងខ្ញុំទទួលស្គាល់ថា ប្រាក់ដែលទទួលបានពីអ្នកស្នាក់នៅជាមួយ ជួយបង់ចំណាយសម្រាប់ថ្លៃស្នាក់នៅរបស់អ្នកខ្លះហើយ ។
ប្រាក់ឧបត្ថម្ភគេហកិច្ច រួមមាន ៖
- ប្រាក់បង្គ្រប់សម្រាប់ថ្លៃស្នាក់នៅ
- ជំនួយបន្ថែមបណ្តោះអាសន្ន
- អត្ថប្រយោជន៍ពិសេស
- អត្ថប្រយោជន៍ស្នាក់នៅ សម្រាប់និស្សិតដែលជាឪពុក/ម្តាយតែឯង និង
- ប្រាក់ជំនួយសម្រាប់ការរស់នៅឆ្ងាយពីផ្ទះ ។
ឧទាហរណ៍
Kingi កំពុងបង់ថ្លៃជួលផ្ទះចំនួន $600 ក្នុងមួយសប្តាហ៍ ។ គាត់មានអ្នកនៅជាមួយចំនួន 2 នាក់ ដែលកំពុងបង់ប្រាក់ឲ្យគាត់ចំនួន $150 និង $200 ក្នុងមួយសប្តាហ៍ ។
បច្ចុប្បន្ន យើងមិនបានដាក់បញ្ចូលប្រាក់ដែលបង់ដោយអ្នកស្នាក់នៅជាមួយ 2 នាក់ ដំបូងឡើយ នៅពេលវាយតម្លៃថ្លៃស្នាក់នៅរបស់គាត់ ។ ត្រង់នេះមានន័យថា គាត់ត្រូវបង់ថ្លៃស្នាក់នៅ $600 ។
ចាប់ពីថ្ងៃទី 2 ខែមីនា ឆ្នាំ 2026 តទៅ យើងនឹងយកប្រាក់ដែលបង់ដោយអ្នកស្នាក់នៅជាមួយទាំងអស់ មកគិតបញ្ចូល ។
- យើងនឹងបូកនូវប្រាក់ដែលបង់ដោយអ្នកស្នាក់នៅជាមួយបញ្ចូលគ្នាទាំងអស់ ($150 + $200 = $350) ។
- យើងនឹងគណនាចំនួន 62% នៃប្រាក់សរុបដែលបង់ដោយអ្នកស្នាក់នៅជាមួយ ដែលស្មើនឹង 217 ដុល្លារ ។
- យើងនឹងដកចេញនូវថ្លៃស្នាក់នៅ ដោយប្រើចំនួននោះ (គឺ$600 ដក $217 នៅសល់ $383)
- ដូច្នេះ Kingi នឹងត្រូវបង់ប្រាក់ថ្លៃស្នាក់នៅ $383 ក្នុងមួយសប្តាហ៍ ។
- ដោយសារការចំណាយលើការស្នាក់នៅរបស់ Kingi បានថយចុះពី $600 ទៅ $383 គឺមានន័យថា គាត់អាចនឹងទទួលបានប្រាក់ឧបត្ថម្ភគេហកិច្ច តិចជាងមុន ។
ការគណនាប្រាក់ចំណូលពាក់ព័ន្ធនឹងការជួលផ្ទះ
ដើម្បីគណនាប្រាក់ចំណូលរបស់អ្នក ទាក់ទងនឹងការជួលផ្ទះ (IRR) យើងខ្ញុំគណនាប្រាក់ចំណូលគ្រួសារប្រចាំសប្តាហ៍របស់អ្នក ។ បច្ចុប្បន្ននេះ យើងចាត់ទុកតែប្រាក់ដែលទទួលពីអ្នកស្នាក់នៅជាមួយប៉ុណ្ណោះ ថាជាប្រាក់ចំណូល នៅពេលដែល ៖
- ប្រាក់ទាំងនោះ គឺជាប្រភពចំណូលចម្បងរបស់អ្នក (យើងប្រើចំនួនទឹកប្រាក់សរុបដែលអ្នកទទួលបានជារៀងរាល់សប្តាហ៍ ជាប្រាក់ចំណូលប្រចាំសប្តាហ៍របស់អ្នក) ឬ
- អ្នកទទួលបានប្រាក់ពីអ្នកស្នាក់នៅជាមួយចំនួន 3 នាក់ ឬច្រើនជាងនេះ (យើងខ្ញុំមិនដាក់បញ្ចូលប្រាក់ខ្ពស់បំផុតដែលបង់ដោយអ្នកស្នាក់នៅជាមួយ ចំនួន 2 នាក់ ហើយប្រើតែចំនួន 62% ដើម្បីគណនាប្រាក់ចំណូលប្រចាំសប្តាហ៍សរុបរបស់អ្នក) ។
ការគណនាប្រាក់ជួលផ្ទះរបស់អ្នក (https://www.workandincome.govt.nz/housing/live-in-home/live-in-public-housing/calculating-rent-payments.html)
ចាប់ពីថ្ងៃទី 2 ខែមីនា ឆ្នាំ 2026 តទៅ យើងនឹងបញ្ចូលចំនួន 62% នៃប្រាក់ដែលអ្នកទទួលបានពីអ្នកស្នាក់នៅជាមួយទាំងអស់ហើយបូកចំនួននេះ នៅពេលគណនាចំនួនទឹកប្រាក់ IRR ដែលអ្នកត្រូវបង់ ។ ត្រង់នេះមានន័យថា អ្នកអាចបង់ប្រាក់ IRR ច្រើនជាងមុន ។
ប្រសិនបើចំនួនទឹកប្រាក់ IRR ដែលយើងខ្ញុំបានគណនាសម្រាប់អ្នក មានចំនួនច្រើនជាងតម្លៃជួលក្នុងទីផ្សារពិតប្រាកដសម្រាប់អចលនទ្រព្យនោះ អ្នកនឹងត្រូវបង់តែចំនួនទឹកប្រាក់ទៅតាមអត្រាទីផ្សារប៉ុណ្ណោះ ។
រាល់ការផ្លាស់ប្តូរចំពោះប្រាក់ចំណូលរបស់អ្នកដែលទាក់ទងនឹងការជួល នឹងចូលជាធរមានបន្ទាប់ពីថ្ងៃទី 2 ខែមីនា ឆ្នាំ 2026 អាចគិតពី ៖
- ការពិនិត្យមើលឡើងវិញនូវការជួលផ្ទះប្រចាំឆ្នាំបន្ទាប់របស់អ្នក ឬ
- នៅពេលដែលកាលៈទេសៈរបស់អ្នកមានការផ្លាស់ប្តូរ ។
ឧទាហរណ៍ ចាប់ពីថ្ងៃទី 2 ខែមីនា ឆ្នាំ 2026
Vanessa កំពុងរស់នៅក្នុងលំនៅដ្ឋានសាធារណៈ ហើយបង់ IRR ចំនួន $400 ក្នុងមួយសប្តាហ៍ ។ គាត់មានអ្នកនៅជាមួយចំនួន 2 នាក់ ដែលបង់ប្រាក់ឲ្យគាត់ចំនួន $150 និង $200 ក្នុងមួយសប្តាហ៍
ដូច្នេះចាប់ពីថ្ងៃទី 2 ខែមីនា ឆ្នាំ 2026 យើងនឹង ៖
- បូកប្រាក់ដែលបង់ដោយអ្នកស្នាក់នៅជាមួយបញ្ចូលគ្នា ($150 + $250 = $400) និង
- គណនាចំនួន 62% នៃប្រាក់សរុបដែលបង់ដោយអ្នកស្នាក់នៅជាមួយ ដែលស្មើនឹង $248
បន្ទាប់មកយើងខ្ញុំនឹងបូកចំនួននេះទៅក្នុងការគណនាប្រាក់ចំណូលដែលទាក់ទងនឹងការជួលផ្ទះ របស់គាត់ ។ ត្រង់នេះមានន័យថា ចំនួន IRR របស់គាត់នឹងកើនពី $400 ទៅ $648 ។
ប្រសិនបើចំនួនទឹកប្រាក់ IRR ដែលត្រូវបង់ មានចំនួនច្រើនជាងតម្លៃជួលក្នុងទីផ្សារពិតប្រាកដសម្រាប់អចលនទ្រព្យនោះ គឺគាត់នឹងត្រូវបង់តែចំនួនទឹកប្រាក់ទៅតាមអត្រាទីផ្សារប៉ុណ្ណោះ ។
នៅពេលដែលប្រាក់ដែលអ្នកទទួលបានពីអ្នកស្នាក់នៅជាមួយ ត្រូវរាប់ជាប្រាក់ចំណូល
មានពេលខ្លះដែលប្រាក់មួយចំនួនដែលអ្នកទទួលបានពីអ្នកស្នាក់នៅជាមួយ អាចត្រូវរាប់ជាប្រាក់ចំណូលសម្រាប់ការទូទាត់ភាគច្រើនដែលអ្នកទទួលបានពីយើងខ្ញុំ ។
អាចថា 62% នៃចំនួនសរុបដែលអ្នកបានទទួលពីអ្នកស្នាក់នៅជាមួយ គឺច្រើនជាងតម្លៃស្នាក់នៅរបស់អ្នក ។ ក្នុងករណីនេះ ចំនួនទឹកប្រាក់លើសនឹងត្រូវរាប់ជាប្រាក់ចំណូលសម្រាប់ការទូទាត់ភាគច្រើនដែលអ្នកទទួលបានពីយើងខ្ញុំ លើកលែងតែអ្នករស់នៅក្នុងលំនៅដ្ឋានសាធារណៈ ។
ប្រសិនបើអ្នកកំពុងរស់នៅក្នុងលំនៅដ្ឋានសាធារណៈ យើងខ្ញុំនឹងឆែកមើលថាតើ 62% នៃចំនួនសរុបនៃប្រាក់ដែលអ្នកទទួលបានពីអ្នកស្នាក់នៅជាមួយ មានចំនួនច្រើនជាងតម្លៃជួលតាមទីផ្សារសម្រាប់អចលនទ្រព្យនោះដែរឬទេ ។ ក្នុងករណីនេះ ចំនួនទឹកប្រាក់លើសនឹងត្រូវរាប់ជាប្រាក់ចំណូលសម្រាប់ការទូទាត់ភាគច្រើនដែលអ្នកទទួលបានពីយើងខ្ញុំ ។
ឧទាហរណ៍ - មិនរស់នៅក្នុងលំនៅដ្ឋានសាធារណៈ
តម្លៃស្នាក់នៅរបស់អ្នកគឺ $300 ក្នុងមួយសប្តាហ៍ ។ អ្នកមាន មនុស្សរស់នៅជាមួយចំនួន 2 នាក់ ហើយទទួលបានប្រាក់សរុបពីអ្នករស់នៅជាមួយចំនួន $600 ក្នុងមួយសប្តាហ៍ ។ 62% នៃប្រាក់សរុបដែលអ្នកទទួលបានពីអ្នករស់នៅជាមួយគឺ $372 ។ ចំនួនទឹកប្រាក់លើសពីថ្លៃស្នាក់នៅគឺ $72
ត្រង់នេះមានន័យថា ទឹកប្រាក់ចំនួន $72 ត្រូវរាប់ជាប្រាក់ចំណូលសម្រាប់ការទូទាត់ភាគច្រើនដែលអ្នកទទួលបានពីយើងខ្ញុំ ។
ឧទាហរណ៍ - រស់នៅក្នុងលំនៅដ្ឋានសាធារណៈ
អ្នកកំពុងរស់នៅក្នុងលំនៅដ្ឋានសាធារណៈ ហើយតម្លៃទីផ្សារសម្រាប់ការជួលអចលនទ្រព្យរបស់អ្នកគឺ $500 ក្នុងមួយសប្តាហ៍ ។ អ្នកមាន មនុស្សរស់នៅជាមួយចំនួន 3 នាក់ ហើយទទួលបានប្រាក់សរុបពីអ្នករស់នៅជាមួយចំនួន $900 ក្នុងមួយសប្តាហ៍ ។ 62% នៃប្រាក់សរុបដែលអ្នកទទួលបានពីអ្នករស់នៅជាមួយគឺ $558 ។ ចំនួនទឹកប្រាក់លើសពីថ្លៃស្នាក់នៅគឺ $58 ។
ត្រង់នេះមានន័យថា ទឹកប្រាក់ចំនួន $58 ត្រូវរាប់ជាប្រាក់ចំណូលសម្រាប់ការទូទាត់ភាគច្រើនដែលអ្នកទទួលបានពីយើងខ្ញុំ ។