សេវាការងារ និងប្រាក់ចំណូល– វិធីដែលយើងខ្ញុំអាចជួយលោកអ្នក។

Read or listen in Khmer about how we can help you, and find out how to speak with someone in Khmer.

និយាយជាមួយយើងខ្ញុំជាភាសាខ្មែរ

និយាយជាមួយយើងខ្ញុំជាភាសាខ្មែរ

Loading the audio player...

If you cannot see the audio player you may not have JavaScript enabled in your browser or Adobe Flash video is too old or not installed. To see the audio player please use a browser with JavaScript enabled and/or install the Adobe Flash video plugin.

You can install the Flash player plugin here Get Adobe Flash player

If you can't play the audio on your device, you can download the audio here. Size 0.31mb.

ប្រសិនបើលោកអ្នកត្រូវការនិយាយជាមួយយើងខ្ញុំ សូមហៅទូរស័ព្ទមកកាន់លេខ 0800 559 009 ឬ 0800 552 002 ប្រសិនបើលោកអ្នកមានអាយុលើសពី 65ឆ្នាំ។ ប្រសិនបើលោកអ្នកចង់និយាយ ជាមួយយើងខ្ញុំជាភាសាខ្មែរ សូមហៅទូរស័ព្ទទៅកាន់លេខ 0800 993 003។ ការហៅទូរស័ព្ទទាំងនេះមិនគិតថ្លៃទេ គឺលោកអ្នកមិនបាច់បង់ថ្លៃទេ។

ប្រសិនបើលោកអ្នកមកជួបយើងខ្ញុំ លោកអ្នកអាចយកអ្នកណាម្នាក់មកជាមួយដើម្បីជួយ លោកអ្នកបាន។

វិធីដែលយើងខ្ញុំអាចជួយលោកអ្នក។

Loading the audio player...

If you cannot see the audio player you may not have JavaScript enabled in your browser or Adobe Flash video is too old or not installed. To see the audio player please use a browser with JavaScript enabled and/or install the Adobe Flash video plugin.

You can install the Flash player plugin here Get Adobe Flash player

If you can't play the audio on your device, you can download the audio here. Size 0.7mb.

តាមរយៈសេវាការងារ និងប្រាក់ចំណូល យើងខ្ញុំជួយប្រជាពលរដ្ឋជាងមួយលាននាក់ក្នុងមួយឆ្នាំ ក្នុងនាមរដ្ឋាភិបាលណូវ៉ែលហ្សេឡង់។

យើងខ្ញុំអាចជួយបាន ប្រសិនបើលោកអ្នកគ្មានការងារធ្វើ ហើយត្រូវការប្រាក់ដើម្បីចិញ្ចឹមជីវិត។ ឬប្រសិនបើលោកអ្នកមានការងារធ្វើ ប៉ុន្តែត្រូវការប្រាក់ដើម្បីជួយបង់វិក័យប័ត្ររបស់លោកអ្នក។ ប្រសិនបើលោកអ្នកមានចំណាយបន្ថែមដោយសារពិការភាព យើងខ្ញុំក៏អាចជួយបានដែរ។យើងខ្ញុំ ក៏មានបង់ប្រាក់សោធននិវត្តណូវ៉ែលហ្សេឡង់ (NZ Super)ជូនដល់ជនដែលមានអាយុច្រើនជាង 65ឆ្នាំដែរ។

សូមនិយាយជាមួយយើងខ្ញុំ ប្រសិនបើលោកអ្នកត្រូវការជំនួយផ្នែកលំនៅដ្ឋាន។ យើងខ្ញុំអាច និយាយជាមួយលោកអ្នកអំពីជម្រើសផ្សេងៗដែលអាចជួយលោកអ្នកស្វែងរកទីកន្លែងរស់នៅ មួយដែលមានភាពកក់ក្តៅ ស្ថួត និងមានសុវត្ថិភាព។

យើងខ្ញុំក៏អាចជួយលោកអ្នកស្វែងរកការងារដែរ។

វ៉ិបសាយថ៍របស់សេវាការងារ និងប្រាក់ចំណូលមានព័ត៌មានស្តីពីវិធីដែលយើងខ្ញុំអាចជួយ លោកអ្នក ហើយនិងរបៀបដាក់ពាក្យសុំ។

សម្រាប់មនុស្សភាគច្រើន វិធីដែលងាយបំផុតដើម្បីដាក់ពាក្យសុំជំនួយគឺដាក់ពាក្យតាមអនឡាញ ដោយប្រើ myMSD។ លោកអ្នកអាចធ្វើអ្វីៗជាច្រើនទៀតនៅក្នុង myMSD ដូចជាការណាត់ជួប និងពិនិត្យមើលប្រាក់ឧបត្ថម្ភដែលលោកអ្នកទទួលបានពីយើងខ្ញុំ។ សូមស្វែងយល់ពី myMSD នៅក្នុងវ៉ិបសាយថ៍របស់យើងខ្ញុំ។

យើងខ្ញុំចង់ឲ្យលោកអ្នកទទួលបានសេវាល្អពីយើងខ្ញុំ។ វ៉ិបសាយថ៍របស់យើងខ្ញុំប្រាប់លោកអ្នកអំពី សេវាណាដែលលោកអ្នកអាចរំពឹងទទួលពីយើងខ្ញុំ។ វ៉ិបសាយថ៍នេះក៏ប្រាប់លោកអ្នកផងដែរអំពី អ្វីដែលលោកអ្នកត្រូវធ្វើ ប្រសិនបើលោកអ្នកមិនពេញចិត្តនឹងសេវារបស់យើងខ្ញុំ ឬសេចក្តីសម្រេច ដែលយើងខ្ញុំបានធ្វើ ហើយនិងវិធីដែលលោកអ្នកអាចដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានត្រឡប់ដល់ យើងខ្ញុំ។

ប្រសិនបើលោកអ្នកកំពុងជួបការលំបាកក្នុងការទំ នុកបម្រុងខ្លួនឬគ្រួសាររបស់លោកអ្នកឬគ្មានក ន្លែងស្នាក់នៅសូមទាក់ទងមកយើងខ្ញុំ។បើទោះជា យើងខ្ញុំមិនអាចជួយបានយើងខ្ញុំក៏អាចដឹងពីអង្គ ការផ្សេងទៀតដែលអាចជួយបានដែរ។

សូមចងចាំថា សេវាការងារ និងប្រាក់ចំណូលគឺនៅទីនេះដើម្បីជួយលោកអ្នក និងគ្រួសាររបស់ លោកអ្នក នៅពេលដែលលោកអ្នកត្រូវការសេវានេះ។