-
Work homepage
-
Overview
We can help you get ready to apply and find the right job for you. We can even help you while you're working.
-
Get ready to work
You can get training, help with CVs and cover letters, and advice for job interviews.
-
Find jobs
Find out what jobs are available, which job is best for you and how you can plan your career.
-
Working
Whether you've just started a job or need some help at work, we've got your back.
-
Lost your job
We'll help you get ready to find a new job and support you while you're between jobs.
-
Start your own business
Get help to plan and set up a successful business or be a self-employed contractor.
-
-
Benefits and payments homepage
-
Overview
Take a look at the range of benefits and payments we have available.
-
Not working
Redundancy, health condition or disability or another reason you can’t work
-
Living expenses
Food, school costs, power, accommodation or other living expenses you need help with
-
Relationship changes
You’ve had a relationship break-up, family breakdown or violent relationship end
-
Health and Disability
Counselling, prescription and GP costs, medical alarms and other costs we can help with
-
Seniors
Travelling overseas, how to apply, payment rates and dates, overseas pensions, income and other info for Seniors
-
Caring
Caring for someone else’s child or someone with a health condition, injury or disability
-
Urgent or unexpected costs
Dental, glasses, car repairs, fridge, washing machine, funeral or other urgent costs you need help with
-
Children
Childcare, school uniforms, stationery, having a baby and other costs if you have children
-
Moving to New Zealand
Payments you can get from us, settling into NZ, overseas pensions and more.
-
Benefits and forms
A-Z list of benefits, forms, benefit rates
-
-
On a benefit homepage
-
Overview
Check out what you need to do when you're getting a benefit or other payment from us.
-
Something's changed
Address, contact details, overseas travel, childcare, relationship or anything else that’s changed.
-
Income
Declare income and income deduction tables
-
Childcare
Change in your childcare situation, continue childcare payments, cohort entry schools and other childcare information
-
Going overseas
Travelling or moving overseas may affect your payments.
-
Re-apply, review or renew
Re-apply for a payment, review circumstances, renew medical certificate and more
-
Payments
Check or stop your payments, payment cards and other information
-
Debt
Check your debt, repayments and other debt information
-
Rights and responsibilities
Our commitment to you, obligations, complaints, benefit fraud and more
-
-
Housing homepage
-
Overview
Find out how we can help you with housing.
-
Nowhere to stay
Get help if you have nowhere to stay right now.
-
Find a house
Find out where to look for private housing, or apply for public (social) housing.
-
Living in your home
Get help with accommodation costs, and advice on any housing issues and public housing tenancies.
-
Moving house
Find out how we can help if you’re moving house.
-
Other languages
Read some of our housing information in other languages.
-
ប្រព័ន្ធភ្លើងចរាចរណ៍
នៅពេលអ្នកកំពុងទទួលបានជំនួយឧបត្ថម្ភពីយើង អ្នក ឬដៃគូរបស់អ្នកត្រូវធ្វើកិច្ចការមួយចំនួន (កាតព្វកិច្ចរបស់អ្នក) ។ យើងប្រើប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ ដើម្បីជួយអ្នកឱ្យស្ថិតនៅក្នុងគន្លងផ្លូវនៃការបំពេញកាតព្វកិច្ចរបស់អ្នក ។
ប្រព័ន្ធភ្លើងចរាចរណ៍ជួយអ្នកឲ្យដឹងបានថា តើអ្នកកំពុងស្ថិតនៅត្រង់ចំណុចណា និងអ្វីដែលអ្នកត្រូវធ្វើ ។
- ពណ៌បៃតង ៖ ប្រសិនបើអ្នកស្ថិតនៅលើចំណុចបៃតង មានន័យថា អ្នកស្ថិតនៅក្នុងចំណុចត្រឹមត្រូវ ហើយបានបំពេញគ្រប់កាតព្វកិច្ច។
- ពណ៌លឿងទុំ ៖ អ្នកនឹងចូលទៅពណ៌លឿងទុំ ប្រសិនបើអ្នកមិនបានបំពេញកាតព្វកិច្ចរបស់អ្នក ហើយមិនមានហេតុផលសមរម្យ។ នេះមានន័យថាអ្នកត្រូវ ទាក់ទងយើង ជាបន្ទាន់។ ប្រសិនបើអ្នកមិនទាក់ទងមកយើង ហើយមិនចូលមកគន្លងផ្លូវឡើងវិញក្នុងរយៈពេល 5 ថ្ងៃនៃថ្ងៃធ្វើការទេ អ្នកនឹងចូលទៅកាន់ពណ៌ក្រហម។
- ពណ៌ក្រហម៖ នៅពេលមកដល់ពណ៌ក្រហម ជំនួយឧបត្ថម្ភរបស់អ្នកអាចត្រូវបានកាត់បន្ថយ ឬផ្អាកតែម្ដង។ ប្រសិនបើជំនួយឧបត្ថម្ភរបស់អ្នកត្រូវបានកាត់បន្ថយ ឬបញ្ឈប់ អ្នកត្រូវតែទាក់ទងមកយើងភ្លាមៗដើម្បីចូលមកគន្លងផ្លូវវិញ។
ប្រសិនបើមានមូលហេតុណាមួយដែលរារាំងអ្នកមិនឲ្យបំពេញកាតព្វកិច្ចរបស់អ្នកបាន សូមពិភាក្សាជាមួយយើងខ្ញុំជាបន្ទាន់ ។ ប្រសិនបើអ្នកមិនទាន់បានទាក់ទងមកទេ យើងនឹងព្យាយាមទាក់ទងអ្នកមុនពេលអ្នកចូលទៅកាន់ពណ៌លឿងទុំ ដើម្បីរកមើលថាហេតុអ្វីបានជាអ្នកមិនបានបំពេញកាតព្វកិច្ចរបស់អ្នក ។
យើងនឹងផ្ញើសំបុត្រទៅអ្នកដើម្បីប្រាប់អ្នកឲ្យដឹងថាអ្នកកំពុងស្ថិតនៅចំណុចពណ៌លឿងទុំ ឬក្រហម ។អ្នកក៏អាចចូលមើលក្នុង MyMSD ថាតើអ្នកកំពុងស្ថិតនៅចំណុចពណ៌អ្វី។
តើប្រព័ន្ធភ្លើងចរាចរណ៍ សម្រាប់អ្នកណា
អ្នកនឹងស្ថិតនៅក្នុងប្រព័ន្ធភ្លើងចរាចរណ៍ ប្រសិនបើអ្នកមានកាតព្វកិច្ចទាក់ទងនឹងការងារ និង/ឬសង្គម ។ ចំណុចទាំងអស់នេះគឺ ៖
- ស្វែងរក ឬរៀបចំខ្លួន សម្រាប់ធ្វើការងារ
- ចូលរួមក្នុងការវាយតម្លៃសមត្ថភាពការងារ ដើម្បីជួយយើងឲ្យយល់ពីប្រភេទការងារដែលអ្នកអាចធ្វើបាន
- ចូលរួមក្នុងសកម្មភាពជាមួយអ្នកផ្តល់សេវារបស់យើង ដើម្បីស្វែងរកការងារ ឬរៀបចំខ្លួនសម្រាប់ចូលធ្វើការ
- កាតព្វកិច្ចសង្គម (នៅពេលកំពុងថែទាំកូនក្នុងបន្ទុក) ។
ប្រសិនបើអ្នកទទួលប្រាក់យុវជន (Youth Payment), ប្រាក់មាតាឬបិតាដែលមានកូនតូច (Young Parent Payment) ឬមានគ្រូបង្ហាត់យុវជន (Youth Coach) អ្នកនឹងស្ថិតនៅក្នុងប្រព័ន្ធភ្លើងចរាចរណ៍ ប៉ុន្តែកាតព្វកិច្ចរបស់អ្នកខុសពីគេ។ សូមចូលមើលគេហទំព័រផ្នែកសេវាយុវជនដើម្បីយល់ដឹងអ្វីជាកាតព្វកិច្ចរបស់អ្នក។
អត្ថប្រយោជន៍ទាក់ទងនឹងកាតព្វកិច្ចការងារ និង/ឬសង្គម
អ្នកឬដៃគូរបស់អ្នក នឹងមានកាតព្វកិច្ចទាក់ទងនឹងការងារ និង/ឬសង្គម ប្រសិនបើអ្នកទទួលបានអត្ថប្រយោជន៍មួយ ក្នុងចំណោមអត្ថប្រយោជន៍ទាំងនេះ ៖
- ជំនួយដល់អ្នកស្វែងរកការងារ, ឬ
- ជំនួយសម្រាប់មាតាឬបិតាទោល
ប្រសិនបើដៃគូអ្នកមានអាយុក្រោម ១៨ ឆ្នាំ ពួកគេនឹងត្រូវមានកាតព្វកិច្ចសកម្មភាពយុវជន មានន័យថា ពួកគេនឹងស្ថិតនៅក្នុងប្រព័ន្ធភើ្លងចរាចរណ៍ តែមានកាតព្វកិច្ចខុសពីគេ
អ្នកឬដៃគូរបស់អ្នកអាចមានកាតព្វកិច្ចទាក់ទងនឹងការងារ និង/ឬសង្គម ប្រសិនបើអ្នកទទួលបាននូវ ៖
- ជំនួយសង្គ្រោះបន្ទាន់ ឬ
- ប្រាក់ឧបត្ថម្ភការថែទាំសង្គ្រោះបន្ទាន់ ។
អ្នកក៏ត្រូវមាន កាតព្វកិច្ចផ្សេងៗទៀត ផងដែរ ។ ដើម្បីស្វែងយល់ថា តើមានអ្វីកើតឡើង ប្រសិនបើអ្នកឬដៃគូរបស់អ្នកមិនបានបំពេញកាតព្វកិច្ចផ្សេងៗទៀត, សូមមើល ‘នៅពេលដែលអ្នកមិនបានបំពេញកាតព្វកិច្ចរបស់អ្នក’ ។
ប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅដែលមានការគាំទ្រ (Supported Living Payment)
ពលរដ្ឋភាគច្រើនដែលទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅដែលមានការគាំទ្រ មិនស្ថិតនៅក្នុងប្រព័ន្ធភ្លើងចរាចរណ៍នេះទេ ។ នេះគឺដោយសារអ្នកមិនមានកាតព្វកិច្ចក្នុងការស្វែងរកការងារធ្វើទេ។
អ្នកនឹងស្ថិតនៅក្នុងប្រព័ន្ធភ្លើងចរាចរណ៍តែក្នុងករណីដែល ៖
- អ្នកមើលថែកូនៗក្នុងបន្ទុក ព្រោះមានន័យថាអ្នកមានកាតព្វកិច្ចសង្គម (យកចិត្តទុកដាក់សមហេតុផលដើម្បីកូនទទួលបានសេវាពិនិត្យសុខភាព និងការអប់រំ)
- គេបានវាយតម្លៃឃើញថា អ្នកអាចរៀបចំខ្លួនដើម្បីចូលធ្វើការ ហើយយើងខ្ញុំបានពិភាក្សារឿងនេះជាមួយអ្នក (មានមនុស្សតិចណាស់ដែលស្ថិតក្នុងស្ថានភាពនេះ) ឬ
- យើងខ្ញុំបានស្នើឱ្យអ្នកចូលរួមក្នុងការវាយតម្លៃសមត្ថភាពការងារ ឬធ្វើការជាមួយអ្នកផ្តល់សេវាដែលជាប់កិច្ចសន្យា (មានមនុស្សតិចតួចណាស់ដែលត្រូវបានស្នើឱ្យធ្វើដូច្នេះ) ។
ប្រសិនបើអ្នកមានដៃគូ កាតព្វកិច្ចរបស់គាត់អាចខុសពីកាតព្វកិច្ចរបស់អ្នក ។ នេះមានន័យថាពួកគាត់អាចត្រូវបញ្ចូលទៅក្នុងប្រព័ន្ធភ្លើងចរាចរណ៍ ទោះបីជាអ្នកមិនស្ថិតនៅក្នងនោះក៏ដោយ ។